កម្សាន្តពីខ្មែរម៉ូដឺន

ជនជាតិខ្មែរនាសម័យបច្ចេកវិទ្យា

ខ្សែភាពយន្តភាគខ្មែរ រលកសំឡេង ខែ​កក្កដា 29, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 2:50 ល្ងាច

រលកសំឡេង លើកញ្ចក់ទូរទស្សន៍ស៊ីធីអិន

នៅរៀងរាល់រាត្រីថ្ងៃចន្ទ និងអង្គារ វេលាម៉ោង១៩និង៣០នាទី ដល់ ម៉ោង២០និង១៥នាទី លើកញ្ចក់ទូរទស្សន៍ស៊ីធីអិន លោកអ្នកនឹងបាន ឃើញខ្សែភាពយន្តភាគខ្មែរ រឿង “រលកសំឡេង” ដែលមានសរុប៥០ ភាគរបស់ខ្មែរមេគង្គ។

នៅក្នុងសាច់រឿងទាំងមូល គឺផ្ដោតសំខាន់នៅឯស្ថានីយ៍វិទ្យុខ្មែរ-មេគង្គ ពីបញ្ហាបុគ្គលិកនីមួយៗ និងការផលិតកម្មវិធីវិទ្យុរបស់ខ្លួនឱ្យ សម្បូរបែប និងតម្រូវចិត្តប្រិយមិត្តអ្នកស្ដាប់។ លើសពីនេះទៅទៀត ខ្សែ ភាពយន្តភាគនេះ ជាខ្សែភាពយន្តដំបូងបំផុតនៅកម្ពុជា ដែលបាន និយាយអំពីជនជាតិខ្មែរអ៊ីស្លាម។

ខ្សែភាពយន្ត រលកសំឡេង នេះ បានប្រមូលផ្ដុំទៅដោយតារាល្បី ៗ ជាច្រើនរូបដូចជា លោក ទេព រិន្ទដារ៉ូ, លោក ម៉េង ប៊ុនឡូ, លោក ស៊ន កាយ៉ាឌី, ព្រមជាមួយតារាល្បីៗជាច្រើនរូប។

 

យាយតាពូកែភ្លេច

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 1:40 ល្ងាច

មាន​យាយ​តា​មួយ​គូ​ពូកែ​ភ្លេច​ខ្លាំង​ណាស់ គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​ពួក​គាត់​កត់​ទុក​នៅ​ក្នុង​ក្រដាស ដើម្បី​ការពារ​ការ​ភ្លេច។ ថ្ងៃ​មួយ​យាយ​ឃើញ​តា​ស្លៀក​ពាក់​បម្រុង​ចេញ​ទៅ​ក្រៅ ទើប​ស្រែក​សួរ​ថា៖

យាយ៖ “នែ៎!… តា​ឯង​ទៅ​ណា​ហ្នឹង?”

តា៖ “ទៅ​ផ្សារ… ទៅ​ទិញ​បារី!”

យាយ៖ “អើ​ល្អ​ហើ្យ… ខ្ញុំ​កំពុង​តែ​ចង់​ស៊ី​នំ​គ្រក់​ផង ចាំ​ខ្ញុំ​កត់​ដាក់​ក្រដាស​ឱ្យ​ណា…”

តា៖ “មិន​បាច់​កត់​រក​ងាប់​ស្អី​… គ្រាន់​តែ​នំ​គ្រក់​ប៉ុណ្នឹង​ ខ្ញុំ​មិន​ភ្លេច​ទេ!”

យាយ៖ “អើ​ល្អ​ហើ្យ… កុំ​ឱ្យ​ភ្លេច​ណា​តា​វា!”

ចប់​សម្ដី តា​ក៏​ដើរ​ចេញ​ទៅ លុះ​១​ម៉ោង​ក្រោយ​មក តា​ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ជាមួយ​ដប​ស្រា​មួយ​ដប។ ឃើញ​បែប​នេះ​យាយ​ខឹង​សម្បារ​ជា​ខ្លាំង ក៏​ស្ទុះ​ទៅ​ទាញ​បាន​ខ្ទះ​ឆា​មួយ​ មក​វាយ​កណ្ដាល​ក្បាល​តា​លាន់​ប្រាវ រួច​ស្រែក​ជេរ​ថា៖

យាយ៖ “យី​អើ​អា​កញ្ចាស់! ក្រែង​ថា​ទៅ​ទិញ​ទឹក​អំពៅ បែរ​ជា​ទៅ​ទិញ​ស្រា​មក​វិញ ចុះឯណា​នំ​បញ្ចុក​អញ​ផ្ញើ​ទិញ​នោះ… អញ​ថា​ភ្លេច​…ភ្លេច​មែន​!!”។

 

អ្នកណាស្រឡាញ់ឆ្កែខ្លាំងជាងគេ?

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 1:34 ល្ងាច

អ៊ំ​ប្រុស​ម្នាក់​មាន​ចៅ​ស្រី​ចំនួន​៣​នាក់ ហើ្យ​ចៅ​ទាំង​៣​របស់​គាត់​នោះ​ស្រឡាញ់​ឆ្កែ​ខ្លាំង​ណាស់។ ពួក​នាង​មាន​ឆ្កែ​សំណព្វ​ចិត្ត​ម្នាក់​មួយ​ៗ​។ ហេតុ​តែ​ចង់​ដឹង​ពី​ចិត្ត​របស់​ចៅ​ស្រី​គាត់​ថា តើ​អ្នក​ណា​ដែល​ស្រឡាញ់​ឆ្កែ​ខ្លាំង​ជាងគេ ទើប​គាត់​សួរ​សំណួរ​ថា៖

អ៊ំ​ប្រុស៖ “បើ​សិន​ជា​នៅ​ផ្ទះ​ចៅ​ពេល​យប់​នេះ មាន​បាយ​ត្រឹម​តែ​មួយ​ចាន​តូច​ល្មម ហើ្យ​ចៅ​កំពុង​តែ​ឃ្លាន​ខ្លាំង តែ​ឆ្កែ​របស់​ចៅ​វា​ក៏​ឃ្លាន​ដូច​ចៅ​ដែរ តើ​ចៅ​គិត​ធ្វើ​យ៉ាង​ណា ញ៉ាំ​ដោយ​ខ្លួន​​ឯង ឬ​ឱ្យ​ឆ្កែ?”

ចៅ​ស្រី​ទី​១៖ “ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ឆ្កែ តែ​សុខភាព​របស់​ខ្ញុំ​សំខាន់​ណាស់ ដូច្នេះ​ខ្ញុំ​ប្រាកដ​ជា​ញ៉ាំ​ខ្លួន​ឯងហើ្យ ចំណែក​ឆ្កែ​អត់​បាយ​១​ថ្ងៃ​ពិត​ជា​មិន​ស្លាប់​ទេ”។

ចៅ​ស្រី​ទី​២៖ “ខ្ញុំ​នឹង​ចែក​ពាក់​កណ្ដាល​ឱ្យ​ទៅ​ឆ្កែ​របស់​ខ្ញុំ ទោះ​បី​ជា​មិន​បាន​ឆ្អែត ប៉ុន្តែ​ទាំង​ខ្ញុំ និង​ឆ្កែ​របស់​ខ្ញុំ​មិន​អត់​អាហារ​ទេ ខ្ញុំ​មិន​ដាច់​ចិត្ត​ឱ្យ​ឆ្កែ​អត់បាយ​ទេ បែប​នេះ​ទើប​ជា​មនុស្ស​ដែល​ស្រឡាញ់​ឆ្កែ​ពិត​ៗ”។

ចៅស្រីទី៣៖ “ចំណែក​ខ្ញុំ​វិញ​ដាច់​ខាត​ទាំង​ខ្ញុំ​និង​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស៊ី និង​បាន​ឆ្អែត​!!”

អ៊ំ​ប្រុស​៖ “ធ្វើ​ម៉េច​ឆ្អែត​ទៅ បើ​បាយ​មាន​តែ​១​ចាន​តូច​ល្មម​ឆ្អែត​បាន​តែ​ម្នាក់​នោះ??”

ចៅ​ស្រី​ទី៣៖ “គ្មាន​អ្វី​ពិបាក​នោះ​ទេ… ខ្ញុំ​នឹង​ស៊ី​បាយ​ទាំងអស់​តែ​ម្នាក់​ឯង រួច​ហើ្យ​ជុះ​អាចម៍​ម៉ា​ដុំ​២​ដុំ​ឱ្យ​វា​ស៊ី​ទៅ​ជា​ការ​ស្រេច ឆ្កែ​របស់​ខ្ញុំ​មិន​ត្រឹម​តែ​បាន​ឆ្អែត​ទេ ថែម​ទាំង​បាន​ឆ្ងាញ់​មាត់​ទៀត​ផង។

 

ខ្មែរម៉ូដឺននឹងដំណើរការ ០១-សីហា-២០១០ ខែ​កក្កដា 20, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 1:46 ល្ងាច

ប្លុកខ្មែរម៉ូដឺនទាំងអស់នឹងដំណើរការផ្សាយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០នេះតទៅ។ នៅពេលនេះ យើងកំពុងតែរៀបចំបញ្ចូលព័ត៌មានផ្សេងៗ តាមមុខងារប្លុករៀងៗខ្លួន។

 

សូមស្វាមគន៍មកកាន់ប្លុកខ្មែរម៉ូដឺន! ខែ​កក្កដា 10, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 4:20 ល្ងាច

ប្លុក khmermodern.wordpress.com

នេះជាប្លុកថ្មី ទើបបានបង្កើតឡើងដើម្បីចូលរួមចំណែកអប់រំ ផ្សព្វផ្សាយ វប្បធម៌ ព័ត៌មាន ប្រវត្តិសាស្ត្រ កីឡា សុខភាព ការកម្សាន្ត និងបច្ចេកវិទ្យាថ្មីៗរបស់ខ្មែរយើង។

 

ការយល់ច្រឡំ ខែ​កក្កដា 1, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 1:42 ល្ងាច

ថ្ងៃនេះ​ចំប៉ា​បាន​នាំ​ចំណាប់ ដែល​ជា​សង្សារ​បណ្ដូល​ចិត្ត​របស់​ខ្លួន​មក​ជួប​នឹង​ម្ដាយ​របស់​នាង​ជា​លើក​ដំបូង។

ម្ដាយ៖ “អើ​… តើ​ឯង​គិត​យ៉ាង​ម៉េច​ជា​មួយ​កូន​ស្រី​របស់​ខ្ញុំ?”

ចំណាប់៖ “បាទ… ខ្ញុំ​ចង់​បាន​នាង​មក​ធ្វើ​ជា​ប្រពន្ធ”

ម្ដាយ៖ “ជា​ធម្មតា​ទេ… តើ​ឯង​ធ្លាប់​ចូល​បារ​ញឹក​ញាប់​ដែរ​ឬ​ទេ?”

ចំណាប់៖ “ជា​រៀង​រាល់​ខែ”

ម្ដាយ៖ “ចុះ​កន្លែង​ម៉ាស្សា​វ៉ៃ​ស៊ិច​វិញ?”

ចំណាប់៖ “អ៎… កន្លែង​ហ្នឹក​ក៏​ទៅ​ញឹក​ញាប់​ដែរ​”

ម្ដាយ៖ “ចុះ​នៅ​កន្លែង​បន​ស្រី​វិញ?”

ចំណាប់៖ “បើ​កន្លែង​ហ្នឹង គឺ​ខ្ញុំ​ទៅ​ជា​ប្រចាំ”

ម្ដាយ៖ “នែ៎!ចំប៉ា… ម៉ែ​សូម​ហាម​ដាច់​ខាត ឈប់​ឱ្យ​​ទាក់​ទង​ជាមួយ​បុរស​ម្នាក់​​នេះ​ភ្លាម!!”

ចំប៉ា៖ “ហេតុអី​ទៅ​ម៉ែ?”

ម្ដាយ៖ “ព្រោះ​បុរស​ម្នាក់​នេះ គឺ​ជា​មនុស្ស​មិន​ល្អ​ទេ។”

ចំណាប់៖ “ម៉េច​ក៏​ថា​ខ្ញុំ​មិន​ល្អ?”

ម្ដាយ៖ “ចុះ​អំបាញ់​មិញ ឯង​និយាយ​ខ្លួន​ឯង​ទេ​តើ!”

ចំណាប់៖ “ចុះ​ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ បើ​ខ្ញុំ​គឺ​ជា​បុគ្គលិក​ដើរ​ទារ​ប្រាក់​ថ្លៃ​ភ្លើង​នោះ។

ដកស្រង់ពី ឃ្លាំងសំណើច

 

ខ្សែ​ភាពយន្ត​និយាយ​ពី​ប្រវត្តិ​ពិត​របស់​ម្ដាយ​មួយ​រូប ខែ​កក្កដា 28, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 3:10 ល្ងាច

ប្រជាជន​ខ្មែរ​ដែល​មាន​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​ សុទ្ធ​តែ​មាន​រឿង​និទាន​ផ្ទាល់​ខ្លួន​ប្រហែល​គ្នា​មួយ នោះ​គឺ​ការ​រស់​នៅ​យ៉ាង​លំបាក​លំបិន​ក្នុង​របប​ខ្មែរ​ក្រហម​។​ ម្នាក់ៗ​ប្រាកដ​ជា​ធ្លាប់​ប្រទះ​នូវ​ការ​អត់​ឃ្លាន ការ​ធ្វើ​ការ​ហួស​កម្លាំង និង​ការ​គំរាម​សម្លាប់​ជា​ដើម។​ ក្រោយ​ពី​បាន​រស់​រាន​មាន​ជីវិត ប្រជាជន​ខ្មែរ​មួយ​ចំនួន ជា​ពិសេស​ប្រជាជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ចាប់​ផ្តើម​សរសេរ​នូវ​កំណត់​ ប្រវត្តិ​របស់​ខ្លួន ហើយ​កំណត់​ប្រវត្តិ​ខ្លះ​បាន​ជួយ​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​របស់​ខ្មែរ​ទៅ​ កាន់​ពិភព​លោក​ទាំង​មូល។​ លោក ឆាយ ​បូរ៉ា ក៏​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​និពន្ធ​ទាំង​នោះ​ដែរ ប៉ុន្តែ​គាត់​អាច​ខុស​ពី​អ្នក​ដទៃ​បន្តិច​ត្រង់​ថា​ គាត់​មិន​បោះ​ពុម្ព​ជា​សៀវ​ភៅ​នោះ​ទេ គឺ​គាត់​បាន​ជ្រើស​រើស​យក​ការ​ផលិត​ជា​ខ្សែ​ភាព​យន្ត​វិញ ដោយ​គាត់​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ស្រាប់ មក​ពី​ប្រទេស​ប៊ុលហ្គារី​នៅ​ឆ្នាំ​១៩៨៦។

ដកស្រង់ពីភ្នំពេញប៉ុស្ដិ៍

 

សូស្តី ពិភពលោក! ខែ​កក្កដា 10, 2010

Filed under: គ្មាន ចំណាត់ក្រុម — kmodern @ 8:27 ព្រឹក

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!